ព្រៃវែង៖ ព្រឹកថ្ងៃពុធ ទី៣០ ខែមករា ឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ត្រី ឈួន គឹមសា មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបការងារកងរាជអាវុធហត្ថ ឆ្នាំ ២០១៨ និងផ្សព្វផ្សាយទិសដៅ ផែនការ ការងារ ឆ្នាំ២០១៩ ។ ពិធីនេះមានការអញ្ជើញចូលរួមពី លោក មេបញ្ជាការរង នាយរសេនាធិការដ្ឋាន ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង / ស្រុក ប្រធានស្នាក់សន្តិសុខការ និងនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្តជាច្រើនរូបទៀត ។