You are currently viewing ICRC ជួយបណ្តុះបណ្តាលធនធានមនុស្សក្នុងកងរាជអាវុធហត្ថលើកទី៣

ICRC ជួយបណ្តុះបណ្តាលធនធានមនុស្សក្នុងកងរាជអាវុធហត្ថលើកទី៣

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦ នៅសណ្ឋាាគារកាំបូឌីយ៉ាណា បាននឹងកំពុងប្រារព្ធពិធីបើកសិក្ខាសាលាស្តីពីបទដ្ឋាន​ការងារ​ជាលក្ខណៈអន្តរជាតិសម្រាប់មន្ត្រីប្រតិបត្តិច្បាប់ នៅក្នុងពេលប្រើប្រាស់កម្លាំងនិងអាវុធ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ភួង សីុភិន មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក Bart Vermeiren ប្រធានបេសកកម្មប្រចាំ ICRC កាកបាតក្រហមអន្តរជាតិប្រចាំកម្ពុជា ព្រមទាំងមានការចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ លោក វរសេនីយ៍ ជា នាយអាវុធហត្ថ និងសិក្ខាកាមជាច្រើនរូបផងដែរ។ ការសិក្សានេះមានរយៈពេល៥ថ្ងៃចាប់ ពីថ្ងៃទី៣ ដល់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦ ហើយមានសិក្ខាកាមដែលជានាយអាវុធហត្ថមកពីអង្គភាពចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំនួន៣០រូប និងនាយទាហានចំនួន៥រូបមកពីបញ្ជាការដ្ឋានជាតិប្រឆាំងភេរវកម្ម។ សូមបញ្ជាក់ថា សិក្ខាសាលាលើកនេះ គឺជាលើកទី៣សម្រាប់កងរាជអាវុធហត្ថ។

IMG_0750.JPG

IMG_0751.JPG

IMG_0755.JPG

IMG_0756.JPG

IMG_0753.JPG

IMG_0757-0.jpg

IMG_0763.JPG