តាកែវ៖ នៅព្រឹកថ្ងៃពុធ ទី៣០ ខែមករា ឆ្នាំ២០១៩ លោកវរសេនីយ៍ឯក ឈឹម សវ៉ាត់ឌី មេបញ្ជាការរង និងជានាយសេនាធិការ តំណាងលោក ឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ ដឹកនាំនាយ នាយរងអាវុធហត្ថ អញ្ជើញចុះសាកសួរសុខទុក្ខ និងបាននាំយកថវិកាមូលនិធិមហាគ្រួសារ កងរាជអាវុធហត្ថខេត្តចំនួន ១,៦៥០,០០០រៀល ដែលជាថវិកាបានមកពីការចូលរួមឧបត្ថម្ភរបស់មេបញ្ជាការ មេបញ្ជាការរង នាយ នាយរងអាវុធហត្ថ ទៅប្រគល់ជូនលោក អនុសេនីយ៍ត្រី ជុំ វណ្ណា ជំនួយការលេខាធិការដ្ឋាន ដែលមានជំងឺទឹកនោមផ្អែម ត្រូវវះកាត់ជើង កំពុងសម្រាកព្យាបាលនៅគេហដ្ឋាន ក្នុងភូមិចុងថ្នល់ សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ។