ភ្នំពេញ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែមករា ឆ្នាំ២០១៩ នៅសាលប្រជុំសេនាធិការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលធ្វើបច្ចុប្បន្នភាពចំនួនទ័ព-កូន
និងយុទ្ធោបករណ៍កងរាជអាវុធហត្ថ ក្រោមអធិបតីភាពលោក ឧត្ដមសេនីយ៍ឯក ខឹម សន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការឃោស
នាព័ត៌មាន និងជាប្រធានអនុគណៈកម្មការទីពីរអគ្គបញ្ជាការដ្ឋាន និងលោក ឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រធានគណៈកម្មការធ្វើបច្ចុប្បន្នភាពចំនួនទ័ព-កូន និងយុទ្ធោបករណ៍កងរាជអាវុធហត្ថ និងដោយមានការអញ្ជើញចូលរួមពីសំណាក់លោកឧត្តមសេនីយ៍,វរសេនីយ៍,អនុសេនីយ៍ដែលជាអនុប្រធាន,សមាជិកអនុគណៈកម្មការទីពីរអគ្គបញ្ជាការ,អនុប្រធាន
,សមាជិកគណៈកម្មការនិងប្រធាន,សមាជិកអនុគណៈកម្មការធ្វើបច្ចុប្បន្នភាពចំនួនទ័ព-កូន និងយុទ្ធោបករណ៍កងរាជអាវុធហត្ថជា
ច្រើនរូបទៀត ។