កែប៖ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកែប បានរៀបចំពិធីប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់ ក្រោមអធិបតីភាពលោក វរសេនីយ៍ឯក សេស សុផល មេបញ្ជាការរង និងជានាយសេនាធិការ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការក្រុង-ស្រុក នាយទាហាន នាយទាហានរងចំណុះបញ្ជាការដ្ឋានជាច្រើនរូបទៀត។