កំពត៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែមករា ឆ្នាំ២០១៩ នៅសាលប្រជុំបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពត បានរៀបចំពិធីផ្សព្វផ្សាយអនុសាសន៍ ១០ចំណុចរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងផ្សព្វផ្សាយញ្ញត្តិថ្កោលទោសលើទណ្ឌិត សម រង្ស៊ី របស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការនៃរងកងយោពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ ក្រោមបទឧទ្ទេសនាមដោយលោកវរសេនីយ៍ឯក សួន សេដ្ឋារ៉ា មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្តកំពត តំណាងលោក ឧត្ដមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការកងរាជអាវុធហត្ថខេត្ត។ ពិធីផ្សព្វផ្សាយនេះ មានការអញ្ជើញចូលរួមពីសំណាក់មេបញ្ជាការរង នាយរងសេនាធិការ ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុង-ស្រុក នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តកំពតជាច្រើនរូបទៀត។