You are currently viewing ឧត្តមសេនីយ៍ត្រី សំ តុលា ផ្សព្វផ្សាយអនុសាសន៍១០ចំណុច របស់សម្តេចតេជោ ហ៊ុន សែន

ឧត្តមសេនីយ៍ត្រី សំ តុលា ផ្សព្វផ្សាយអនុសាសន៍១០ចំណុច របស់សម្តេចតេជោ ហ៊ុន សែន

កណ្តាល៖ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តកណ្តាល លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានផ្សព្វផ្សាយអនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងញត្តិថ្កោលទោសចំពោះទណ្ឌិត សម រង្សី និងផ្សព្វផ្សាយផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ និងត្រួតពិនិត្យ ការអនុវត្តតួនាទីភារកិច្ចកងរាជអាវុធហត្ថ។
ពិធីផ្សព្វផ្សាយនេះ មានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី មេបញ្ជាការរង នាយរងសេនាធិការ ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរងក្រុង-ស្រុកទាំង១១ និងនាយ នាយរងអាវុធហត្ថទូទាំងខេត្តកណ្តាល ជាច្រើនរូបផងដែរ។