ពោធិ៍សាត់៖ ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តពោធិ៍សាត់ បានរៀបចំពិធីផ្សព្វផ្សាយអនុសាសន៍សំខាន់ៗ ១០ចំណុច របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងញត្តិថ្កោលទោសលើទណ្ឌិត សម រង្សី របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ ពិធីផ្សព្វផ្សាយនេះ ប្រព្រឹត្តិទៅក្រោមអធិបតីភាពលោក វរសេនីយ៍ឯក ស៊ុន សាត មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តពោធិ៍សាត់។