You are currently viewing ឧត្តមសេនីយ៍ត្រី ឡោ ថា ផ្សព្វផ្សាយអនុសាសន៍ ១០ ចំណុចរបស់សម្តេចតេជោ

ឧត្តមសេនីយ៍ត្រី ឡោ ថា ផ្សព្វផ្សាយអនុសាសន៍ ១០ ចំណុចរបស់សម្តេចតេជោ

រតនគិរី៖ ព្រឹកថ្ងៃសុក្រ ទី០១ ខែ កុម្ភៈ ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរី បានរៀបចំពិធីផ្សព្វផ្សាយអនុស្សសន៍១០ ចំណុចរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងផ្សព្វផ្សាយបញ្ញត្តិថ្កោលទោសរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំពោះទណ្ឌិត សម រង្សី ។ ពិធីផ្សព្វផ្សាយនេះ ប្រពិត្តិទៅក្រោមអធិបតីលោក ឧត្តមសេនីយ៍ត្រី ឡោ ថា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តរតនគិរី ទទួលបន្ទុកការងារកសាងកម្លាំង ដំណាងលោកឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក និងប្រធានស្នាក់ការសន្តិសុខជាច្រើនរូបផងដែរ។