You are currently viewing ឧត្តមសេនីយ៍ត្រី ថុង ណារុង ផ្សព្វផ្សាយអនុសាសន៍ ១០ ចំណុចរបស់សម្តេចតេជោ ហ៊ុន សែន

ឧត្តមសេនីយ៍ត្រី ថុង ណារុង ផ្សព្វផ្សាយអនុសាសន៍ ១០ ចំណុចរបស់សម្តេចតេជោ ហ៊ុន សែន

កោះកុង៖ ព្រឹកថ្ងៃសុក្រ ទី០១ ខែ កុម្ភៈ ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង បានរៀបចំពិធីផ្សព្វផ្សាយអនុស្សសន៍១០ ចំណុចរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងផ្សព្វផ្សាយបញ្ញត្តិថ្កោលទោសរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំពោះទណ្ឌិត សម រង្សី ។ ពិធីផ្សព្វផ្សាយនេះ ប្រពិត្តិទៅក្រោមអធិបតីលោក ឧត្តមសេនីយ៍ត្រី ថុង ណារុង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកោះកុង និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក និងនាយ នាយរងអាវុធហត្ថខេត្តជាច្រើនរូបទៀត ។