You are currently viewing ឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ បើកកិច្ចប្រជុំផ្សព្វផ្សាយអនុសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន

ឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ បើកកិច្ចប្រជុំផ្សព្វផ្សាយអនុសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន

ភ្នំពេញ៖​ រសៀលថ្ងៃសុក្រ​ ទី០១​ ខែកុម្ភៈ​ ឆ្នាំ២០១៩​ លោកឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ នាយការិយាល័យហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកកិច្ចប្រជុំផ្សព្វផ្សាយអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ និងផ្សព្វផ្សាយញត្តិថ្កោលទោស របស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំពោះទណ្ឌិត សម រង្ស៊ី។​ កិច្ចប្រជុំនេះមានការចូលរួមពីនាយ នាយរងការិយាល័យ ហិរញ្ញវត្ថុកងរាជអាវុធហត្ថលើផ្ទៃប្រទេស។