You are currently viewing លោកវរសេនីយ៍ឯក ស៊ិន លី ផ្សព្វផ្សាយអនុសាសន៍ ១០ចំណុចរបស់ សម្តេចតេជោ ហ៊ុន សែន

លោកវរសេនីយ៍ឯក ស៊ិន លី ផ្សព្វផ្សាយអនុសាសន៍ ១០ចំណុចរបស់ សម្តេចតេជោ ហ៊ុន សែន

សៀមរាប៖ ព្រឹកថ្ងៃសុក្រ ទី០១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តសៀមរាប បានរៀបចំពិធីផ្សព្វផ្សាយ អនុសាសន៍ ១០ចំណុចរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែននាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងញត្តិថ្កោលទោស របស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំពោះទណ្ឌិត សម រង្ស៊ី ។ ពិធីផ្សព្វផ្សាយនេះ ក្រោមអធិបតីភាពលោក វរសេនីយ៍ឯក ស៊ិន លី មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានក្រុង-ស្រុក ស្នាក់ការសន្តិសុខ និងនាយ នាយរងកងរាជអាវុធហត្ថខេត្តជាច្រើនរូបទៀត។