You are currently viewing ឧត្តមសេនីយ៍ទោ តាត ចន្ថា អញ្ជើញផ្សព្វផ្សាយអនុសាសន៍១០ចំណុចរបស់ សម្តេចតេជោ និងញត្តិថ្កោលទោសរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា

ឧត្តមសេនីយ៍ទោ តាត ចន្ថា អញ្ជើញផ្សព្វផ្សាយអនុសាសន៍១០ចំណុចរបស់ សម្តេចតេជោ និងញត្តិថ្កោលទោសរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា

ភ្នំពេញ៖ នៅវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល នាព្រឹកថ្ងៃសុក្រ ទី០១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ លោក ឧត្តមសេនីយ៍ទោ តាត ចន្ថា នាយកវិទ្យាស្ថាន កងរាជអាវុធហត្ថកំបូលនៃបញ្ជាការដ្ឋានកងរាជអាវុធហ្ថលើផ្ទៃប្រទេស បានលើកឡើងអំពីសារៈសំខាន់នៃប្រសាសន៍ទាំង ១០ ចំណុចរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងញត្តិថ្កោលទោស របស់លោក នាយឧត្តមសេនីយ៍ សៅ សុខា ចំពោះការអំពាវនាវរបស់ទណ្ឌិត សម រង្ស៊ី ដែលឱ្យកងកម្លាំងប្រដាប់អាវុធទាំងអស់កុំស្តាប់បញ្ជារបស់សម្តេចអគ្គមហាសេនាបតីតេជោ។ ទន្ទឹមនឹងនេះ លោកនាយកវិទ្យាស្ថានក៏បានក្រើនរំលឹកអំពីការបូជាសាច់ស្រស់ ឈាមស្រស់របស់បុព្វបុរសយើងកន្លងមក ជាពិសេសសម្តេចតេជោ ដែលបានពុះពារគ្រប់ឧបសគ្គ ដើម្បីនាំមកនូវសុខសន្តិភាព ស្ថេរភានយោបាយ និងការអភិវឌ្សសង្គមជាតិរហូតដល់សព្វថ្ងៃនេះ។ បន្ទាប់មក លោក ឧត្តមសេនីយ៍ត្រី ស៊ីម សុខា នាយករងវិទ្យាស្ថានដើម្បីធ្វើការបកស្រាយនូវខ្លឹមសារលំអិតនិងអំពីសារៈសំខាន់នៃប្រសាសន៍ទាំង១០ចំណុចរបស់សម្តេចតេជោ និងញត្តិថ្កោលទោសរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា ផងដែរ។ ទន្ទឹមនឹងនេះ លោកឧត្តមសេនីយ៍ត្រី ឡេង ប៊ុណ្ណារិទ្ធ នាយករងវិទ្យាស្ថានក៏បានធ្វើការជំរាបជូន និងបកស្រាយអំពីនីតិវិធីនៃការបំពេញបែបបទមន្រ្តីត្រូវចូលសោធននិវត្តន៍ផងដែរ។