You are currently viewing ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយអនុសាសន៍សម្តេចតេជោ ហ៊ុន សែន និងផ្សព្វផ្សាយញត្តិថ្កោលទោសចំពោះទណ្ឌិត សម រង្ស៊ី

ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយអនុសាសន៍សម្តេចតេជោ ហ៊ុន សែន និងផ្សព្វផ្សាយញត្តិថ្កោលទោសចំពោះទណ្ឌិត សម រង្ស៊ី

ព្រះសីហនុ៖ ដោយទទួលបានបទបញ្ជា និងការអនុញ្ញាតពីលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅ ព្រឹក ថ្ងៃសៅរ៍ ទី០២ ខែកុម្ភៈ ឆ្នាំ២០១៩ នៅសាលប្រជុំបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានរៀបចំពិធីផ្សព្វផ្សាយអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងផ្សព្វផ្សាយញត្តិថ្កោលទោសរបស់លោក នាយឧត្តមសេនីយ៍ សៅ សុខា ចំពោះទណ្ឌិត សម រង្ស៊ី។ ពិធីនេះក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោក មេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ នាយរដ្ឋបាលសរុប និងលោកមេបញ្ជាការ មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក និងស្នាក់ការសន្តិសុខ និងមេបញ្ជាការ កងអនុសេនាធំចល័ត ព្រមទាំងនាយទាហាន-នាយទាហានរង នៃកងរាជអាវុធហត្ថខេត្ត ចូលរួមជាច្រើននាក់ផងដែរ៕