You are currently viewing ឧត្ដមសេនីយ៍ត្រី វ៉ា សារិទ្ធ ផ្សព្វផ្សាយអនុសាសន៍ ១០ចំណុចរបស់ សម្តេចតេជោ

ឧត្ដមសេនីយ៍ត្រី វ៉ា សារិទ្ធ ផ្សព្វផ្សាយអនុសាសន៍ ១០ចំណុចរបស់ សម្តេចតេជោ

ត្បូងឃ្មុំ៖ ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានរៀបចំពិធីផ្សព្វផ្សាយអនុសាសន៍ ១០ចំណុច របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងផ្សព្វផ្សាយញត្តិថ្កោលទោស របស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំពោះទណ្តិត សម រង្សី។
ពិធីផ្សព្វផ្សាយនេះ ប្រព្រឹត្តិទៅក្រោមអធិបតីភាព លោកឧត្ដមសេនីយ៍ត្រី វ៉ា សារិទ្ធ មមេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការអញ្ជើញចូលរួមពីលោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន/អនុប្រធានមន្ទី នាយការិយាល័យ មេបញ្ជាការ មេមេបញ្ជាការរងក្រុង-ស្រុក ស្នាក់ការសន្តិសុខ និងនាយទាហាន នាយទាហានរងអាវុធហត្ថខេត្តជាច្រើនរូបទៀត។