កំពង់ចាម៖ ព្រឹកថ្ងៃសៅរ៍ ទី០២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម បានធ្វើការផ្សព្វផ្សាយអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងញ្ញត្តិថ្កោលទោសរបស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំពោះទណ្ឌិត សម រង្សី។
ពិធីនេះប្រព្រឹត្តិឡើង ក្រោមអធិបតីភាព លោកវរសេនីយ៍ឯក ចែម ពិចិត្រ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ចាម និងមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការរងមូលដ្ឋានក្រុង-ស្រុក និងនាយ នាយរងចំណុះឲ្យកងរាជអាវុធហត្ថខេត្តជាច្រើនរូបទៀត។