You are currently viewing ឧត្តមសេនីយ៍ត្រី សេង សុវណ្ណ ផ្សព្វផ្សាយអនុសាសន៍របស់ សម្ដេចតេជោ ហ៊ុន សែន

ឧត្តមសេនីយ៍ត្រី សេង សុវណ្ណ ផ្សព្វផ្សាយអនុសាសន៍របស់ សម្ដេចតេជោ ហ៊ុន សែន

មណ្ឌលគិរី៖ ព្រឹកថ្ងៃសុក្រ ទី០១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី បានធ្វើការផ្សព្វផ្សាយអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងញ្ញត្តិថ្កោលទោសរបស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំពោះទណ្ឌិត សម រង្សី។
ពិធីនេះក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី សេង សុវណ្ណ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី និងមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការរងមូលដ្ឋានក្រុង-ស្រុក និងនាយ នាយរងចំណុះឲ្យកងរាជអាវុធហត្ថខេត្តជាច្រើនរូបទៀត។