You are currently viewing ឧត្តមសេនីយ៍ត្រី នុត នន្ទ ផ្សព្វផ្សាយអនុសាសន៍របស់ សម្ដេចតេជោ ហ៊ុន សែន

ឧត្តមសេនីយ៍ត្រី នុត នន្ទ ផ្សព្វផ្សាយអនុសាសន៍របស់ សម្ដេចតេជោ ហ៊ុន សែន

ស្វាយរៀង៖ ថ្ងៃសៅរ៍ ទី០២ ខែកុម្ភៈ ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្វាយរៀង បានធ្វើការផ្សព្វផ្សាយអនុសាសន៍សំខាន់ៗ ទាំង១០ចំណុច របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងឱកាសប្រារព្ធខួបគម្រប់២០ឆ្នាំ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក និងផ្សព្វផ្សាយញត្តិថ្កោលទោសរបស់ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំពោះទណ្ឌិត សម រង្ស៊ី ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី នុត នន្ទ មេបញ្ជាការរងនិងជានាយសេនាធិការ តំណាងលោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក មេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ លោក លោកស្រី នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានក្រុង ស្រុក និងនាយ នាយរងនៃកងរាជអាវុធហត្ថខេត្តជាច្រើនរូបផងដែរ។