You are currently viewing លោកវរសេនីយ៍ឯក សួស ចំរើន ផ្សព្វផ្សាយអនុសាសន៍ ១០ចំណុច របស់ សម្តេចតេជោ ហ៊ុន សែន

លោកវរសេនីយ៍ឯក សួស ចំរើន ផ្សព្វផ្សាយអនុសាសន៍ ១០ចំណុច របស់ សម្តេចតេជោ ហ៊ុន សែន

ក្រចេះ៖ ព្រឹកថ្ងៃអាទិត្យ ទី០៣ ខែកុម្ភៈ ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តក្រចេះ បានរៀបចំពិធីផ្សព្វផ្សាយអនុសាសន៍ ១០ចំណុច របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងផ្សព្វផ្សាយញត្តិថ្កោលទោស របស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំពោះទណ្តិត សម រង្សី។
ពិធីផ្សព្វផ្សាយនេះ ប្រព្រឹត្តិទៅក្រោមអធិបតីភាព លោកវរសេនីយ៍ឯក សួស ចំរើន មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត និងមានការអញ្ជើញចូលរួមពីលោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរងក្រុង-ស្រុក ស្នាក់ការសន្តិសុខ និងនាយទាហាន នាយទាហានរងអាវុធហត្ថខេត្តជាច្រើនរូបទៀត។