You are currently viewing នាយឧត្តមសេនីយ៍ សៅ សុខា ដឹកនាំកិច្ចប្រជុំក្រុមការងារគណៈកម្មាធិការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ

នាយឧត្តមសេនីយ៍ សៅ សុខា ដឹកនាំកិច្ចប្រជុំក្រុមការងារគណៈកម្មាធិការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ

ភ្នំពេញ ៖ ព្រឹកថ្ងែចន្ទ ទី០៤ ខែកុម្ភៈ ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មាធិការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានដឹកនាំកិច្ចប្រជុំក្រុមការងារគណៈកម្មាធិការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ វត្តមានចូលរួមពី ប្រធាន អនុប្រធាន សមាជិក នៃគណៈកម្មាធិការ, ឯកឧត្តម តំណាងក្រសួងយុត្តិធម៌, ឯកឧត្តម តំណាងក្រសួងរ៉ែនិងថាមពល, ឯកឧត្តម អគ្គនាយក អគ្គនាយកដ្ឋានអន្តោប្រវេសន៍, ឯកឧត្តម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក អគ្គនាយក អគ្គនាយកដ្ឋាន គយនិងរដ្ឋាករ, ឯកឧត្តម អស់លោក នាយទាហាននៃកងយោធពលខេមរភូមិន្ទ នាយនគរបាលជាតិ និងនាយទាហាននៃកងរាជអាវុធហត្ថជាច្រើនរូបទៀត។