ខេត្តកំពង់ចាមៈ ក្រុមចោរ៤នាក់ប្រដាប់ដោយអាវុធបីដើម(វែងមួយខ្លីពីរ) បានធ្វើសកម្មភាពចូលប្លន់ផ្ទះថៅកែគ្រាប់ស្វាយចន្ទីយកអស់ប្រាក់ជាង៣ម៉ីនដុល្លា។
ហេតុការនេះកើតឡើងនៅម៉ោង១០ៈ៣០នាទីយប់ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៦ នៅភូមិស្ពឺ(ក)ឃុំជ័យយោ ស្រុកចំការលើខេត្តកំពង់ចាម។
ម្ចាស់ផ្ទះរងគ្រោះក្នុងករណីនេះមាន ឈ្មោះ នូ ផេង អាយុ៤៨ឆ្នាំ ប្រពន្ធ ឈ្មោះ កានសុភា អាយុ៤៥ឆ្នាំ រស់នៅក្នុងភូមិ_ឃុំខាងលើ។
ហើយក្រុមជនសង្ស័យបាន ធ្វើសកម្មភាព ចាប់ចងប្ដីនិងខ្សែលួស រួចភ្ជង់ប្រពន្ធ អោយឡើងលើផ្ទះយកប្រាក់អោយនិងវាយក្បាល មួយកាំភ្លើងខ្លីរួចប្រមូលយកលុយចេញដោយសុវត្ថិភាព។ តាមបំភ្លឺពីម្ជាស់ផ្ទះរងគ្រោះ បានឲ្យដឹងថា សកម្មភាពចោរដូចគ្នាបេះបិទទៅនិងក្រុមចោរដែលចូលប្លន់នៅផ្ទះ ថៅកែដំឡូង ស្រុកកំពង់សៀមកាលពីអាទិត្យមុន។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ករណីនេះកម្លាំងអាវុធហត្ថ និងសមត្ថកិច្ចគ្រប់ស្ថាប័នកំពុងដុតដៃដុតជើងស្រាវ ជ្រាវរកក្រុមជនល្មើសដើម្បីចាប់យក មកផ្តន្ទាទោសឲ្យខានតែបានចំពោះមុខច្បាប់៕