កណ្តាល៖ នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៩ កម្លាំងកងរាជអាវុធហត្ថស្រុកខ្សាច់កណ្តាល ដឹកនាំដោយលោកមេបញ្ជាការស្រុក ចុះបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចស្ថិតក្នុងភូមិព្រៃធំកើត ឃុំអន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដោយឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់៖
១/-ឈ្មោះ ណេង ផានិត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រៃធំកើត ឃុំអន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
២/-ឈ្មោះ ម៉ក់ សុវណ្ណរដ្ឋ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិវិហារសួគ៌ត្បូង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
វត្ថុតាងចាប់យករួមមាន៖
-ថ្នាំញៀន(ម៉ាទឹកកក) ចំនួន ៦៦កញ្ចប់
-ទូរសព្ទ័ដៃចំនួន ០២គ្រឿង
-ម៉ូតូចំនួន ០៣គ្រឿង
-ដាវដែកចំនួន ០៤ដើម
-សម្ភារៈវេចខ្ចប់ និងប្រើប្រាស់មួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យ និង វត្ថុតាង មន្ត្រីជំនាញបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តរួច។