You are currently viewing ឧត្តមសេនីយ៍ត្រី កង សៅគុណ អញ្ជើញគោរពវិញ្ញាណក្ខន្ធ សពនាយអាវុធហត្ថ ដែលបានទទួលមរណៈភាព

ឧត្តមសេនីយ៍ត្រី កង សៅគុណ អញ្ជើញគោរពវិញ្ញាណក្ខន្ធ សពនាយអាវុធហត្ថ ដែលបានទទួលមរណៈភាព

ព្រះវិហារ៖ នៅរសៀលថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ បានដឹកនាំមន្ត្រីអាវុធហត្ថក្រោមឱវាទ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ និងដង្ហែរសពលោក វរសេនីយ៍ត្រី រៀល ផាន នាយការិយាល័យបទល្មើសយោធា ដែលបានទទួលមរណៈភាពកាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយរោគាពាធ នៅគេហដ្ឋានគ្រួសារសព ស្ថិតនៅភូមិស្ថាពរ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។ នៅក្នុងពិធីនោះក៏មានការអញ្ជើញចូលរួម ពីសំណាក់ប្រតិភូតំបន់ប្រតិបត្តិការសឹករងព្រះវិហារ មន្ត្រីរាជការ និងប្រជាពលរដ្ឋផងដែរ។