You are currently viewing ឧត្តមសេនីយ៍ត្រី កង សៅ គុណ ដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ចការងារកងរាជអាវុធហត្ថ

ឧត្តមសេនីយ៍ត្រី កង សៅ គុណ ដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ចការងារកងរាជអាវុធហត្ថ

ព្រះវិហារ៖ លោក ឧត្តមសេនីយ៍ត្រី កង សៅ គុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ បានដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ចការងារកងរាជអាវុធហត្ថ ប្រចាំខែមករា និងទិសដៅការងារខែកុម្ភៈ ឆ្នាំ២០១៩ នាព្រឹកថ្ងៃពុធ ទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩ នៅសាលប្រជុំបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះវិហារ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក មេបញ្ជាការរង នាយរងសេនាធិការ ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក ស្នាក់ការសន្តិសុខ និងនាយ នាយរងអាវុធហត្ថ ចំណុះបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះវិហារជាច្រើនរូបទៀត។