រតនគិរី៖ ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តរតនគិរី បានបើកកិច្ចប្រជុំជួរមេបញ្ជាការរង ក្នុងការអនុវត្តតួនាទី និងភារកិច្ចរបស់កងរាជអាវុធហត្ថ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគិរី និងមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង និងប្រធានមន្ទីរ។