You are currently viewing កម្លាំងរាជអាវុធហត្ថចុះជួយសាងសង់ផ្ទះជូនប្រជាពលរដ្ឋ

កម្លាំងរាជអាវុធហត្ថចុះជួយសាងសង់ផ្ទះជូនប្រជាពលរដ្ឋ

រតនគិរី៖ ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៩ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងបានលុង ដឹកនាំដោយអនុសេនីយ៍ឯក ង៉ោ អេងលី មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានលុង សហការចុះជួយសាងសង់ផ្ទះចំនួន ០១ខ្នង មានទំហំ ៤,៥ម៉ែត្រ គុណនឹង១០ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសី ជូនលោក ចាប កិន ភេទប្រុស អាយុ ៥៦ឆ្នាំ ជាអតីតយុទ្ធជនទីទាល់ក្រ ស្ថិតក្នុងភូមិថ្មដា សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។
ចំពោះការសាងសង់ផ្ទះខាងលើ បានចំណាយថវិកាចំនួន ៥.០០០ដុល្លា ដោយមានការជួយឧបត្ថមពីលោកឧត្តមសេនីយ៍ គឹម រស្មី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត អនុប្រធានសមាគមន៍អតីតយុទ្ធជនខេត្ត លោកអធិការក្រុងបានលុង មេបញ្ជាការផ្នែកសឹករងខេត្ត និងសប្បុរសជនមួយចំនួនទៀត។