សៀមរាប៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប នាថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩ បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ចការងារកងរាជអាវុធហត្ថ ឆ្នាំ២០១៩ ក្រោមអធិបតីភាព លោកឧត្តមសេនិយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត និងមានការអញ្ជើញចូលរួមពីសំណាក់មេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធានមន្ទីរ មេបញ្ជាការមូលដ្ឋានក្រុង-ស្រុក និងនាយការិយាល័យ។