ភ្នំពេញ៖ អនុវត្ថតាមគោលការណ៍ដឹកនាំរបស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃសុក្រ ទី០៨ខែកុម្ភៈ ឆ្នាំ២០១៩ នៅវិទ្យាស្ថាន កងរាជអាវុធហត្ថកំបូល នៃបញ្ជាការដ្ឋានកងរាជអាវុធហ្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ឯក ភូងស៊ីភិន មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីក្នងពិធីប្រឡងវាស់ស្ទង់សមត្ថភាព មន្រ្តីនគរបាលយុត្តិធម៌ជំនាន់ទី២៤ សម្រាប់ឆ្នាំសិក្សា២០១៩ នេះ។ សមាសភាពមន្ត្រីចូលរួមក្នុងពិធីប្រឡងនេះ រួមមានលោក ឧត្តមសេនីយ៍នាយករង លោកវរសេនីយ៍ គណៈកម្មការអនុរក្ស នាយការិយាល័យពាក់ព័ន្ធ និងសិក្ខាកាមចំនួន១៤៥ ផងដែរ។