កំពង់ធំ៖ នៅរសៀលថ្ងៃសុក្រ ថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ ធំបានរៀបចំពិធីប្រជុំ បែងចែកភារកិច្ចទទួលខុសត្រូវជួយមេបញ្ជាការរង និងវាយតម្លៃស្នើរតម្លើងឋានន្តរសក្តិជូននាយ នាយរងកងរាជអាវុធហត្ថខេត្ត ដែលដល់អាយុចូលនិវត្តន៍។ កិច្ចប្រជុំនេះក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ព្រមទាំងមានការចូលរួមពីសំណាក់លោក មេបញ្ជាការរង នាយសេនាធិការ នាយការិយាល័យ ពាក់ពាន់ផងដែរ ។