You are currently viewing ឧត្តមសេនីយ៍ទោ ស សំបូរធន ចុះត្រួតពិនិត្យកម្លាំង ដែលសហការជាមួយអង្កការសម្ពន្ធ័មិត្តសត្វព្រៃ និងអង្កការអភិរក្សសត្វព្រៃ

ឧត្តមសេនីយ៍ទោ ស សំបូរធន ចុះត្រួតពិនិត្យកម្លាំង ដែលសហការជាមួយអង្កការសម្ពន្ធ័មិត្តសត្វព្រៃ និងអង្កការអភិរក្សសត្វព្រៃ

ដោយមានការអនុញ្ញាតដ៏ខ្ពស់ខ្ពស់ពីលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្តាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩នេះ លោក ឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចុះធ្វើការត្រួតពិនិត្យកម្លាំងកងរាជអាវុធហត្ថ ដែលសហការជាមួយអង្កការសម្ពន្ធ័មិត្តសត្វព្រៃ (WILDLIFE ALLIANCE) និងអង្កការអភិរក្សសត្វព្រៃ CI នៅតាមគោលដៅនានាដូចជា ស្នាក់ការល្បាតចំបក់ ស្នាក់ការល្បាតស្រែអំបិល ស្នាក់ការល្បាតត្រពាំងរូង ស្នាក់ការល្បាតវាលពីរ ស្នាក់ការល្បាតកោះប៉ោ ស្នាក់ការល្បាតឆាយអារ៉ែង ស្នាក់ការល្បាតស្ទឹងព្រាត់…។ល។