You are currently viewing តំណាងលោក ឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ ចុះសួរសុខទុក្ខគ្រួសារនាយអាវុធហត្ថ ដែលមានជំងឺ

តំណាងលោក ឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ ចុះសួរសុខទុក្ខគ្រួសារនាយអាវុធហត្ថ ដែលមានជំងឺ

ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ ទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩ លោកវរសេនីយ៍ឯក អ៊ាង ភារៈ មេបញ្ជាការរង និងជានាយសេនាធិការ តំណាងលោកឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានដឹកនាំសហការី អញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិកាមូលនិធិគ្រួសារកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ចំនួន ៣,០៦០,០០០រៀល និងគ្រឿងឧបភោគបរិភោគមួយចំនួយ ទៅប្រគល់ជូនគ្រួសារលោកវរសេនីយ៍ត្រី ហេង រី នាយការិយាល័យបញ្ជូនសារ សេនាធិការដ្ឋាន កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ដែលម្តាយបង្កើតរបស់គាត់មានជំងឺសួតធ្ងន់ធ្ងរ និងបានឧបត្ថម្ភដល់បងប្អូនអ្នកជំងឺដែលកំពុងសម្រាកព្យាបាលក្នុងបន្ទប់ជាមួយគ្នានៅមន្ទីរពេទ្យរុស្ស៊ី រាជធានីភ្នំពេញ ក្នុងម្នាក់ៗ ថវិការ ៥០,០០០រៀលផងដែរ។

សូមបញ្ជាក់ជូនថា ថវិកាឧបត្ថម្ភទាំងនេះ គឺបានមកពីការចូលរួម ទៅតាមសទ្ធា សមានចិត្ត និងលទ្ធភាពរបស់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្ត តាមរយៈមូលនិធិគ្រួសារកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ។ លោកវរសេនីយ៍ត្រី ហេង រី និងក្រុមគ្រួសារសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរសជនទាំងអស់ ដែលបានបរិច្ចាគថវិកាផ្ទាល់ខ្លួនដ៏មានតម្លៃ ជួយដល់រូបលោក និងសូមគោរពជូនពរមិត្តរួមការងារទាំងអស់ ជួបប្រទះតែសេចក្តីសុខ សុខភាពល្អ សុភមង្គលក្នុងក្រុមគ្រួសារ និងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕