កណ្តាល៖ ថ្ងៃសៅរ៍ ទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩ តំណាងលោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល បានអញ្ជើញចុះជួបសួរសុខទុក្ខ និងបាននាំយកថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្តចំនួន ១,៥៣៥,០០០រៀល និងសម្ភារៈមួយចំនួន ប្រគល់ជូនលោកអនុសេនីយ៍ឯក ហេង ប្រុស ជំនួយការការិយាល័យបុគ្គលិក ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ (បាក់ឆ្អឹងដងកាំបិត) កំពុងសំរាកព្យាបាល។
ក្រោយពីទទួលបានអំណោយ រួចមកនោះ គ្រួសារលោកអនុសេនីយ៍ឯក ហេង ប្រុស បានគោរពថ្លែងអំណរគុណ និងជូនពរដល់លោកឧត្តមសេនីយ៍ មេបញ្ជាការ និងមហាគ្រួសារកងរាជអាវុធហត្ថទាំងអស់ សូមអោយមានសុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ច។