រតនគិរី៖ ព្រឹកថ្ងៃអាទិត្យ ទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តរតនគិរី លោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការស្តីទីបានប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទី និងភារកិច្ចរបស់កងរាជអាវុធហត្ថលើការងារ ព្រមទាំងបានធ្វើការណែនាំ ដល់កងកម្លាំង ដូចជាការពង្រឹងលើការងាររក្សាសណ្តាប់ធ្នាប់ សន្តិសុខសង្គម និងត្រូវក្តាប់ជាប់រាល់សកម្មភាពនៅតាមមូលដ្ឋានរបស់ខ្លួនចំពោះមុខ និងចូលរួមលើកកម្ពស់ស្មារតីជានិច្ចក្នុងការជួយសង្គ្រោះ ប្រជាពលរដ្ឋក្នុងឧបទ្ទវហេតុផ្សេងៗ ណាមួយ ។