You are currently viewing ថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថជាង ៣៩លានរៀល ត្រូវបានប្រគល់ជូនគ្រួសារអាវុធហត្ថទទួលមរណៈភាព

ថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថជាង ៣៩លានរៀល ត្រូវបានប្រគល់ជូនគ្រួសារអាវុធហត្ថទទួលមរណៈភាព

បាត់ដំបង៖ លោកឧត្តមសេនីយ៍ត្រី មាស សំរឹទ្ធិ មេបញ្ជាការរង តំណាងលោក ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបាត់ដំបង នាព្រឹកថ្ងៃចន្ទ ទី១១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង នាំយកថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថចំនួន ៣៩.១៨១.០០០រៀល ទៅប្រគល់ជូនគ្រួសារសពលោក អនុសេនីយ៍ទោ រី សារីម មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថស្រុកឯកភ្នំ ដែលបានទទួលមរណៈភាព កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ នៅភូមិកំពង់សំបួរ ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។