ឧត្តរមានជ័យ៖ ព្រឹកថ្ងៃចន្ទ ទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ឧត្តរមានជ័យ បានរៀបចំកិច្ចប្រជុំ ស្តីពីការវាយតម្លៃស្នើសុំ តម្លើងឋានន្តរស័ក្តិ ដល់នាយទាហាន ដែលត្រូវចូលនិវត្តន៍ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ឧត្តរមានជ័យ និងមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ នាយការិយាល័យ និងមេបញ្ជាការមូលដ្ឋានក្រុង-ស្រុកជាច្រើនរូបផងដែរ។