You are currently viewing ឧត្តមសេនីយ៍ទោ តាត ចន្ថា អញ្ជើញធ្វើទស្សនកិច្ចនៅវិទ្យាស្ថាន វិទ្យាសាស្ត្រសុខាភិបាលនៃកងយោធពលខេមរភូមិន្ទ!

ឧត្តមសេនីយ៍ទោ តាត ចន្ថា អញ្ជើញធ្វើទស្សនកិច្ចនៅវិទ្យាស្ថាន វិទ្យាសាស្ត្រសុខាភិបាលនៃកងយោធពលខេមរភូមិន្ទ!

ភ្នំពេញ៖ អនុវត្តន៍តាមគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសនៅថ្ងៃចន្ទ ទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ទោ តាត ចន្ថា នាយកវិទ្យាស្ថានកងរាជអាវុធហត្ថកំបូលនៃបញ្ជាការដ្ឋាន កងរាជអាវុធហ្ថលើផ្ទៃប្រទេស បានដឹកនាំមន្ត្រីក្រោមឱវាទ អញ្ជើញចូលជួបសំដែងការគួរសម ពិភាក្សាការងារ និងដកបទពិសោធន៍បច្ចេកទេស នៅវិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាលនៃកងយោធពលខេមរភូមិន្ទ ដោយទទួលបាននូវការធ្វើបដិសណ្ឋារៈកិច្ចយ៉ាងកក់ក្តៅពីសំណាក់លោក ឧត្តមសេនីយ៍ឯកសាស្ត្រាចារ្យ ជំ នឹមមាលា នាយកវិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាល ខ.ភ.ម និងមន្ត្រីក្រោមឱវាទជាច្រើនរូប។ ក្នុងជំនួបនេះលោក ឧត្តមសេនីយ៍ឯកសាស្ត្រាចារ្យ ជំ នឹមមាលា បានធ្វើបទបង្ហាញអំពីប្រវត្តិតួនាទីភារកិច្ច និងរចនាសម្ព័ន្ធរបស់វិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាលផងដែរ។ ទន្ទឹមនឹងនេះ មន្ត្រីតំណាងវិទ្យាស្ថានក៍បានជូនដំណើរគណៈប្រតិភូកងរាជអាវុធហត្ថកំបូលធ្វើទស្សនកិច្ច ជាអាទិ៍ អគារសិក្សា អគារពិសោធន៍ អគារអនុវត្តន៍ជាក់ស្តែង និងផ្ទះបាយជាដើម។ល។