ប៉ៃលិន៖ រសៀលថ្ងៃចន្ទ ទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ លោក ឧត្ដមសេនីយ៍ត្រី វ៉ាន់ ណាឡុង មេបញ្ជាការកងរាជអាវុធហត្ថខេត្តប៉ៃលិន បានដឹកនាំមន្ត្រីក្រោមឱវាទ នាំយកថវិកាមូលនិធិកងរាជអាវុធហត្ថខេត្តចំនួន ១លានរៀល ទៅចូលរួមរំលែកទុក្ខ ក្នុងពិធីបុណ្យសពឪពុកបង្កើត លោកអនុសេនីយ៍ទោ កែន សុផាត មេបញ្ជាការរងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងប៉ៃលិន នៅគេហដ្ឋានក្នុងភូមិតាសួស ឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង ។