កំពង់ធំ៖ ថ្ងៃចន្ទ ទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ធំ បានរៀបចំពិធីប្រជុំផ្សព្វផ្សាយការងារជំនាញស្រាវជ្រាវព័ត៌មាន សន្តិសុខ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្រោមអធិបតីភាព លោកវរសេនីយ៍ទោ ឃុន ប៊ុនហូ មេបញ្ជាការរង ទទួលការងារព័ត៌មាន សន្តិសុខ និងមានការអញ្ជើញចូលរួមពីសំណាក់លោកនាយ នាយរងអាវុធហត្ថ ចំណុះនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តជាច្រើនរូបទៀត។