រតនគិរី៖ ថ្ងៃចន្ទ ទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ ដឹកនាំដោយលោក អនុសេនីយ៍ឯក សេង កុសល មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុក ការជាមួយកម្លាំងអធិការស្រុកអូរយ៉ាដាវ និងអធិការស្រុកបរកែវ ចុះជួយពន្លត់អគ្គីភ័យឆាបឆេះចំការ របស់ប្រជាពលរដ្ឋនៅចំណុចនិយាមកាលេខ (0753917.1521126) ស្ថិតក្នុងភូមិសោមគល់ ឃុំសោមធំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
ហេតុការណ៍នេះ បណ្តាលមកពីភ្លើងឆេះព្រៃ ហើយក៏រាលដាលមកឆេះចំការចេកប្រហែល ០៨ហិចតា និងចំការចន្ទីប្រហែល ១០ហិចតាតែម្តង។ ម្ចាស់ចំការឈ្មោះ លី ហូវ ភេទប្រុស អាយុ ៥២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
ពាក់ព័ន្ធករណីខាងលើ មិនមានមនុស្សរងគ្រោះ ឬប៉ះពាល់ផ្ទះសម្បែងនោះឡើយ។