You are currently viewing វរសេនីយ៍ឯក អ៊ាង ភារៈ បើកកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទីភារកិច្ច និងដឹកនាំសហការីដាំដើមឈើ លម្អរទីបញ្ជាការថ្មី

វរសេនីយ៍ឯក អ៊ាង ភារៈ បើកកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទីភារកិច្ច និងដឹកនាំសហការីដាំដើមឈើ លម្អរទីបញ្ជាការថ្មី

ត្បូងឃ្មុំ៖ ព្រឹកថ្ងៃអង្គារ ទី១២ ខែកុម្ភៈ ឆ្នាំ ២០១៩ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានប្រារព្ធពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថ ក្រោមអធិបតីភាព លោកវរសេនីយ៍ឯក អ៊ាង ភារៈ មេបញ្ជាការរង និងជានាយសេនាធិការ តំណាង លោកឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក ប្រធានស្នាក់ការសន្តិសុខ ព្រមទាំងនាយ នាយរងអាវុធហត្ថខេត្តដែលមានការពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

 

ក្នុងឱកាសនោះ បន្ទាប់ពីដឹកនាំកិច្ចប្រជុំចប់ លោកមេបញ្ជាការរង និងជានាយសេនាធិការ ក៏បានដឹកនាំសហការីទាំងអស់ រួមគ្នាធ្វើពលកម្ម ដាំដើមឈើ (ចន្ទគីរី) បានចំនួន ៨១ដើម ក្នុងបរិវេណបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំថ្មី ដែលស្ថិតក្នុងតំបន់រដ្ឋបាលរួមនៃខេត្តត្បូងឃ្មុំផងដែរ៕