ខេត្តបន្ទាយមានជ័យ : ព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៦ កម្លាំងះអាវុធហត្ថជាច្រើននាក់ តំណាងដ៏ ខ្ពង់ខ្ពស់ឯកឧត្តម ឧត្តមសេនីយ៍ត្រី ឨ បូរិន្ទ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បាននាំយកអំណោយមានដូចជាគ្រឿងឧបភោគ បរិភោគមួយចំនួនធំ ដែលជាអំណោយ របស់អង្គភាពកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ យកទៅចែកជូនជនពិការជើងទាំងពីរ រស់នៅក្នុងភូមិចំការតាដោក ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ ក្នុងពិធីចែកអំណោយនោះលោកវរ:សេនីយ៍ឯក វង្ស ធី បានមានប្រសាសន៍ថា ជនពិការដែលបានទទួលអំណោយពីអង្គភាពអាវុធហត្ថនោះប្តីមាន ឈ្មោះ គង់ ម៉ៅ អាយុ៤៦ឆ្នាំ ជាជនពិការ ប្រពន្ធមានឈ្មោះ សៀង ចេក អាយុ ៦៩ឆ្នាំ សព្វថ្ងៃគាត់រស់នៅក្នុងសាសាបឋមសិក្សាចំការតាដោក មុខរបរជួយបោសសំអាតនៅក្នុងទីធ្លាសាលារៀនតែប៉ុណ្ណោះដើម្បីសុំកន្លែងស្នាក់នៅ។ លោកវរ:សេនីយ៍ឯក វង្ស ធី បានបញ្ជាក់ទៀតថា កាលពីជាង១០ឆ្នាំមុនប្តីរបស់គាត់ ជាអ្នកដើរចាក់មេក្រូតាមភូមិរស់នៅ នៅក្នុងវត្តអង្គារបុស្ស ត្រូវខ្សែភ្លើងឆក់ទើបធ្លាក់ខ្លួនឈឺ ទ្រព្យសម្បត្តិមានទាំងប៉ុន្មានលក់មើលប្តីគាត់អស់នៅតែមិនជាទៀត។
លោកវង្ស ធី បានបន្តទៀតថា ដោយមើលឃើញស្ថានភាពលោកគង់ ម៉ៅនិងប្រពន្ធ១ថ្ងៃទៅ១ថ្ងៃ មានជីវភាពកាន់តែលំបាក ទើបអង្គភាពអាវុធហត្ថនាំយកអំណោយមានជូចជា អង្ក៥០គីឡូ ទឹកសុទ្ធ៥យួរ ទឹកត្រី២យួរនិងទឹកស៊ីអ៊ីវ២យួរ ខ្លាញ់២លីត្រ ស្ករស១គីឡូ ប៊ីចេង២កញ្ចប់ អំបិល២គីឡូ សារុង១ ក្រម៉ា១ ម៉ី១កេស និងថវិកា៤០០០០០៛(សែសិបម៉ឺនរៀលផងដែរ)។
