កំពង់ស្ពឺ៖ រសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានប្រគល់ថវិកាចំនួន ៤,៣៣០,០០០រៀល និងគ្រឿងឧបភោគបរិភោគមួយចំនួន ដើម្បីឧបត្ថម្ភដល់មូលនិធិនៃក្តីស្រឡាញ់ ក្រោមប្រធានបទ “រួមគ្នាដើម្បីកំពង់ស្ពឺ” ប្រគល់ជូន លោក សរ សុពុត្រា អភិបាលរងខេត្ត ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ស្ពឺ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពុងស្ពឺ ។
មានប្រសាសន៍ នាឱកាសនោះលោក សរ សុពុត្រា អភិបាលរងខេត្តបានលើកឡើងថា កងកម្លាំងបានបំពេញកាតព្វកិច្ចជូនជាតិមាតុភូមិ ការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ទាំងកម្លាំងកាយ កម្លាំងចិត្ត ពិសេសជាងនេះទៅទៀតបានបម្រើដល់កិច្ចការមនុស្សធម៌ដ៏ប្រសើរក្នុងសកម្មភាពមនុស្សធម៌ ចូលរួមចំណែកក្នុងការកសាង និងអភិវឌ្ឍន៍ ប្រទេសជាតិ ស្របតាមស្មារតី និងឧត្តមគតិរបស់ សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក)។
លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ស្របតាមការអំពាវនាវរបស់សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ដើម្បីឲ្យឧបត្ថម្ភដល់មូលនិធិនៃក្តីស្រឡាញ់ ក្រោមប្រធានបទ “រួមគ្នាដើម្បីកំពង់ស្ពឺ” អង្គភាពបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត បានអំពាវនាវទៅតាមលទ្ធភាពជាក់ស្តែង ដើម្បីរួមចំណែកក្នុងកិច្ចការមនុស្សធម៌ និងលើកស្ទួយឧត្តមប្រយោជន៍ ជាមូលដ្ឋានរួមជួយគ្នា ក្នុងគ្រាដែលមានការខ្វះខាត ជួបគ្រោះថ្នាក់ និងគ្រោះធម្មជាតិជាយថាហេតុផងដែរ ៕