ភ្នំពេញ៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំសប្តាហ៍ទី២ ខែកុម្ភៈ ឆ្នាំ២០១៩។
ខ្លឹមសារនៃការប្រជុំនេះរួមមាន៖
-ត្រួតពិនិត្យការងាសប្ដាហ៍កន្លងទៅ និងទិសដៅការងារសប្ដាហ៍បន្ទាប់។
-ផ្សព្វផ្សាយផែនការ ការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ក្នុងពិធីបុណ្យមាឃបូជា នៅភ្នំព្រះរាជទ្រព្យ(ឧត្ដុង្គ) ថ្ងៃទី១៩-២០ ខែកុម្ភៈ ឆ្នាំ២០១៩។
-ដោះស្រាយសំនូមពរ ។
កិច្ចប្រជុំនេះប្រព្រឹត្តទៅនាព្រឹកថ្ងៃពុធ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក នាយរងសេនាធិការ ស្នងការ ស្នងការរង នាយករងវិទ្យាស្ថាន នាយករងសាលារ នាយការិយាល័យ និងនាយអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត។