You are currently viewing លោកស្រី អនុសេនីយ៍ត្រី ចំរើន យូរិន ទទួលថវិការបស់មូលនិធិគ្រួសារអាវុធហត្ថខេត្តបាត់ដំបង

លោកស្រី អនុសេនីយ៍ត្រី ចំរើន យូរិន ទទួលថវិការបស់មូលនិធិគ្រួសារអាវុធហត្ថខេត្តបាត់ដំបង

បាត់ដំបង៖ នាថ្ងៃពុធ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង បានដឹកនាំមន្ត្រីអាវុធហត្ថក្រោមឱវាទ អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកថវិការបស់ មូលនិធិគ្រួសារអាវុធហត្ថខេត្តចំនួន ៥០០ដុល្លា ព្រមទាំងផ្លែឈើមួយកន្ត្រក ប្រគល់ជូនលោកស្រី អនុសេនីយ៍ត្រី ចំរើន យូរិន ជំនួយការលេខា ដែលទើបតែសម្រាលកូន កំពុងសម្រាកនៅគេហដ្ឋាន ក្នុងភូមិព្រែកស្នោរ ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។