សៀមរាប៖ ដោយទទួលការអនុញ្ញាតពីលោក ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ លោកវរសេនីយ៍ឯក ប្រាក់ ចាន់ធឿន មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្ត បានដឹកនាំកិច្ចប្រជុំបែងចែក និងប្រគល់កម្លាំង គ.ចល័ត កម្លាំងកងអន្តរាគមន៍ និងកម្លាំងមន្ទីរការិយាល័យ ឲ្យទៅបម្រើការងារតាមបណ្តាក្រុង-ស្រុក តាមសេចក្តីសម្រេចរបស់លោក ឧត្តមសេនីយ៍មេបញ្ជាការ។ កិច្ចប្រជុំនេះមានការចូលរួមពី លោកមេបញ្ជាការរង ទទួលការងារជំនាញ មន្ទីរ អង្គភាពដែលមានការពាក់ព័ន្ធ និងត្រូវទទួលយកកម្លាំងតាមផែនការ ដែលបានកំណត់។