ពោធិ៍សាត់៖ នៅវេលាម៉ោង ១៦ និង ៣០នាទី ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ កម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកណ្តៀង ដឹកនាំដោយលោក វរសេនីយ៍ឯក សូ សុវណ្ណឌី មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថខេត្ត បានចុះបង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាប ចំណុចលេខ (៩២៣០៤.១៣០៦៣) ភូមិ-ឃុំរាំងទិល ស្រុកកណ្តៀង ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ២១នាក់ (ស្រី ០២នាក់) រួមទាំងដកហូតទូកម៉ាស៊ីនចំនួន ០៧ គ្រឿង, ស៊ីប ០៤គ្រឿង និងយ៉ាងកាវ ០១វង់ ស្មើនឹង ០៣គ្រឿង។
បច្ចុប្បន្នវត្ថុតាងខាងលើ ត្រូវបានប្រគល់ឲ្យសង្កាត់រដ្ឋបាលជលផលស្រុកកណ្តៀង ចំណែកជនសង្ស័យចំនួន២១ នាក់ បានធ្វើការអប់រំរួច ឲ្យត្រឡប់ទៅលំនៅដ្ឋានវិញ។