បាត់ដំបង៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបាត់ដំបង នាព្រឹកថ្ងៃពុធ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យអនុវត្តតួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថ ក្រោមអធិបតីភាព លោកវរសេនីយ៍ឯក អ៊ឹម ដារ៉ា មេបញ្ជាការរង និងជានាយសេនាធិការ តំណាងលោក ឧត្ដមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបាត់ដំបង និងមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយសេនាធិការ ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការរង ក្រុង-ស្រុក និងនាយទាហាន នាយទាហានរង ចំណុះបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបាត់ដំបងជាច្រើនរូបផងដែរ។