កណ្តាល៖ ព្រឹកថ្ងៃពុធ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ លោកវរសេនីយ៍ឯក ច័ន្ទ សារ៉ាដែន មេបញ្ជាការរងតំណាងលោក ឧត្តមសេនីយ៍ សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល បានដឹកនាំនាយ នាយរងអាវុធហត្ថខេត្តកណ្តាល អញ្ជើញចុះសាកសួរសុខទុក្ខ គ្រួសារ លោកវរសេនីយ៍ទោ ឡេង វីរៈ នាយរងសេនាធិការ ដែលទើបសម្រានកូន ដល់លំនៅដ្ឋានស្ថិតនៅភូមិតាខ្មៅ៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ក្នុងនោះដែរលោកមេបញ្ជាការរង បាននាំយកនូវគ្រឿងឧបភោគ បរិភោគ និងថវិការបស់មូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្តចំនួន ២,៧៧៥,០០០រៀលប្រគល់ជូនផងដែរ។