You are currently viewing ឧត្តមសេនីយ៍ទោ តាត ចន្ថា ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច

ឧត្តមសេនីយ៍ទោ តាត ចន្ថា ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច

ភ្នំពេញ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ នៅវិទ្យាស្ថាន កងរាជអាវុធហត្ថកំបូលនៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានប្រារព្ធពិធីប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ វិទ្យាស្ថានកងរាជអាវុធហត្ថកំបូល ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ទោ តាត ចន្ថា នាយកវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល និងដោយមានការចូលរួមពីសំណាក់លោកនាយករង ប្រធាន-អនុប្រធានមន្ទីរ យោធាចារ្យ នាយការិយាល័យ និងតំណាង វរអន្តរាគមន៍ពិសេសនៃបញ្ជាការដ្ឋាន កងរាជអាវុធហ្ថលើផ្ទៃប្រទេសជាច្រើនរូបទៀត។