កំពត៖ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ លោក វរសេនីយ៍ត្រី ពាង ពៅ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអង្គជ័យ តំណាងលោក ឧត្ដមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តកំពត ដឹកនាំកម្លាំងអាវុធហត្ថ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិការបស់មូលនិធិគួ្រសារកងរាជអាវុធហត្ថ ទៅប្រគល់ជូនលោក អនុសេនីយ៍ឯក ចាន់ នី មេបញ្ជាការរងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអង្គជ័យ ដែលមានជំងឺឈឺភ្នែក កំពុងសម្រាកព្យាបាលនៅគេហដ្ឋាន ក្នុងភូមិកែអង្វែរ ឃុំភ្នំកុង ស្រុកអង្គជ័យ ខេត្តកំពត។
អនុសេនីយ៍ឯក ចាន់ នី ទទួលថវិកាមូលនិធិគ្រួសារកងរាជអាវុធហត្ថ
- Post author:Sery Vutha
- Post published:February 14, 2019
- Post category:ការងារក្រៅពីតួនាទីអាវុធហត្ថ / គោលនយោបាយ